នាយករដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងអង្គការសង្គមស៊ីវិលផ្នែកសារព័ត៌មាន លើកឡើងពីស្ថានភាពវិស័យព័ត៌មាននិងចំណោតបញ្ហាជាច្រើនដែលត្រូវយកមកដោះស្រាយរបស់ខ្លួនម្យ៉ាងផ្សេងគ្នា តែក៏ក្នុងទិសដៅឱ្យវិស័យនេះកាន់តែល្អ និងគុណភាព សម្រាប់ឆ្នាំ២០២៥ និងឆ្នាំក្រោយបន្តទៀត។
សារលិខិតរបស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អំពីឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ ចេញថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ បង្ហាញថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជាមានការរីកចម្រើន និងសណ្តាប់ធ្នាប់ ដោយសារអ្នកសារព័ត៌មានអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ មានការពង្រឹងសន្តិសុខព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិភាពក្នុងវិស័យសារព័ត៌មាន។
លិខិតខាងលើបង្ហាញពីសារៈសំខាន់សារព័ត៌មានថា៖ «ព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមអភិវឌ្ឍជាតិ ពង្រឹងចំណេះដឹងប្រជាពលរដ្ឋ និងរួមចំណែកពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង តម្លាភាពសង្គម»។
ទន្ទឹមនេះលិខិតក៏លើក៏បានលើកពីអនុសាសន៍របស់នាយករដ្ឋមន្ត្រី ៦ចំណុច សម្រាប់ក្រសួងព័ត៌មាន ដើម្បីរៀបចំសណ្តាប់ធ្នាប់នៅក្នុងវិស័យសារព័ត៌មាន ដូចជា៖ រៀបចំច្បាប់ និងលិខិតបទដ្ឋានថ្មីបន្ថែមទៀត, បន្តពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន, បន្តដឹកនាំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ, កំណត់គោលការណ៍ណែនាំនៃក្រមសីលធម៌ស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត, រៀបចំស្តង់ដាលក្ខខណ្ឌសុំបង្កើតអង្គភាពសារព័ត៌មាននិងស្គាល់ជាអ្នកសារព័ត៌មាន និងលើកកម្ពស់ការទូតព័ត៌មាន។
សម្រាប់សេចក្តីប្រកាសព័ត៌មានស្តីពីការផ្សព្វផ្សាយរបាយការណ៍-ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥ ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បង្ហាញថា ក្នុងឆ្នាំ២០២៥ ស្ថានភាពសេរីភាពសារព័ត៌មាន និងសណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ដោយមានអ្នកសារព័ត៌មានចំនួន ៨១,៤% ក្នុងចំណោមអ្នកស្ទង់មតិសរុបចំនួន ៤៦៧នាក់ តំណាងអ្នកសារព័ត៌មានទាំងអស់។
ចំពោះលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងពីស្ថានភាពមួយផ្នែកទៀតនៃវិស័យព័ត៌មាននៅក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ ថា៖ កំពុងពិនិត្យឡើយវិញច្បាប់ស្តីពីរបបសារព័ត៌មាន, បានសិក្សាពីការរៀបចំសេចក្តីព្រាងច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយ, រៀបចំសេចក្តីព្រាងច្បាប់ស្តីពី សោតទស្សន៍, រៀបចំយន្តការតាមដានព័ត៌មានក្លែងក្លាយ, និងផ្សេងៗទៀត។
ផ្ទុយទៅវិញអង្គការសង្គមស៊ីវិលនៅកម្ពុជាចំនួន ១១អង្គភាព បង្ហញថាពីការព្រួយបារម្ភ និងបញ្ហាប្រឈមទៅវិញ ចំពោះការរឹតបន្តឹង គំរាមកំហែង ទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកម្ពុជា ដែលមានរូបភាពជា ការយាយីតាមផ្លូវច្បាប់ ការគំរាមកំហែង ការចាប់ខ្លួន ការដកហូតអាជ្ញាបណ្ណ ការដាក់កំហិត និងស្ថានភាពអាចផ្តាច់មូលនិធិផ្សេងៗ ដែលជាហេតុនាំឱ្យអ្នកព័ត៌មានវិជ្ជាជីវៈតិច ផលិតព័ត៌មានតិច ពលរដ្ឋដឹករឿងតិច។ នេះបើយើងតាមសេចក្តីប្រកាសរួមរបស់សង្គការសង្គមស៊ីវិល ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។
សេចក្តីប្រកាសរួមក៏មានបញ្ជាក់ពីករណីរំលោភបំពានអ្នកសារព័ត៌មានយ៉ាងតិច ៦៤នាក់ ដោយមានខ្លឹមសារថា៖ «ក្នុងឆ្នាំ២០២៤ ខេមបូចា បានចងក្រងករណីរំលោភបំពានចំនួន ៤១ករណី ដែលពាក់ព័ន្ធនឹងអ្នកសារព័ត៌ មានយ៉ាងតិច៦៤ នាក់»។
សេចក្តីប្រកាសរួមបន្តថា កម្ពុជាបានជាប់ចំណាត់ថ្នាក់ទី១២៨ ក្នុងចំណោម១៨០ប្រទេស ក្នុងឆ្នាំ២០១៦ នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក យោងតាមអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF)។
សេចក្តីប្រកាសរួមនេះ ក៏បានអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ មានវិធានការចំនួន ៦ ចំណុច សម្រាប់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដូចជា ធានាការអនុវត្តការងារដោយគ្មានការរឹតបន្តឹង ឬការភ័យខ្លាច, ជៀសវាងការចោទប្រកាន់ព្រហ្មទណ្ឌ, លើកលែងបទចោទដែលកំពុងលើអ្នកសារព័ត៌មាន, ដោះលែងអ្នកសារព័ត៌មានដែលកំពុងជាប់ឃុំ, បញ្ឈប់រាល់ទម្រង់នៃការយាយីប្រឆាំងអ្នករាយការណ៍បញ្ហារសើប និងបង្កើនការគាំទ្រមូលនិធិ និងជំនួយឧបត្ថម្ភ។
គួរបញ្ជាក់ផងដែរថានៅ របាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាន ២០២៥ ក៏មានពីស្ថានភាពផ្សេងៗទៀតរបស់វិស័យព័ត៌មាននៅកម្ពុជា តាមរយៈទស្សនៈរបស់អ្នកព័ត៌មានជាច្រើនផងដែរ។តួយ៉ាងទំព័រ ៣១ មានទស្សនៈរបស់លោក ញឹម សុផល ចាងហ្វាងវិទ្យុបារាំងអន្តរជាតិ RFI បង្ហាញថា ការផ្សព្វផ្សាយតាមរយៈអ្នកកាសែតពលរដ្ឋ និងមហាជននៅលើបណ្តាញសង្គម ដែលមិនមានជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ទៅលើគ្រប់ទិដ្ឋភាពទាំងអស់ (នយោបាយ សង្គម សេដ្ឋកិច្ច...) បានធ្វើឱ្យបរិយាកាសនៃការផ្សព្វផ្សាយនៅកម្ពុជាបាត់សណ្តាប់ធ្នាប់ ប្រៀបបាននឹងការចាប់ក្ដាមដាក់ចង្អេរ។
ចំពោះទំព័រ ៤០ មានទស្សនៈរបស់លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ បង្ហាញថា ក្នុងសង្គមនីតិរដ្ឋ ការអនុវត្តសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ គឺមានព្រំដែននៅត្រឹមការប្រើសិទ្ធិរបស់បុគ្គលដទៃ ហើយរាល់សកម្មភាពដោយរំលោភបំពាន តែងត្រូវឆ្លើយតបដោយការទទួលខុសត្រូវ។
ចំណែកទំព័រ ៤១ មានទស្សនៈរបស់លោក លី ម៉េងហួរ និពន្ធនាយករងស្ថានីយទូរទស្សន៍ PPN បង្ហាញថា ប្រជាពលរដ្ឋក៏ត្រូវបន្តចូលរួម គឺកុំគាំទ្រ និងកុំមើលអ្នកផ្សាយព័ត៌មានណា ដែលមិនគោរពច្បាប់ ក្រមសីលធម៌ និងវិជ្ជាជីវៈ។
ជារួមមកវិញសម្រាប់អ្នកសារព័ត៌មាន គឹចង់ផលិតព័ត៌មានឱ្យបានល្អ, ចំណែកពលរដ្ឋ គឺចង់ទទួលបានព័ត៌មានប្រកបដោយអត្ថន័យ អត្ថប្រយោជន៍, រាជរដ្ឋាភិបាល ឬរដ្ឋ គឺចង់មានសណ្តាប់ធ្នាប់សម្រាប់វិស័យព័ត៌មាននៅក្នុងសង្គម។ ការណ៍ដែលតួអង្គទាំងបី មានចំណុចរួមគ្នាក្នុងទិដៅតែមួយ យោគយល់ ជួយគ្នាទៅវិញទៅមក តាមរយៈការយន្តការកណ្តាលមួយច្បាស់លាស់ គឺពិតជាសំខាន់ណាស់សម្រាប់សុខាភាពសារព័ត៌មានរបស់កម្ពុជា និងផលប្រយោជន៍នៃការផ្សព្វផ្សាយ។

អត្ថបទដោយ៖ ហេង រិទ្ធ