យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល សម្រេចដាក់ចេញនូវទិសដៅការងារបន្ត ១៣ ចំណុចក្នុងគោលដៅស្មារតីសាមគ្គីភាព ប្រជាធិបតេយ្យ ឯកភាពផ្ទៃក្នុង និងការទទួលខុសត្រូវខ្ពស់។
នៅក្នុងសេចក្តីជូនដំណឹងស្តីពីលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ បានបង្ហាញពីសមិទ្ធផលជាច្រើនដែលគណបក្សសម្រេចបាន និងជាពិសេសការអភិវឌ្ឍឥតឈប់ឈរនៃលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋនៅកម្ពុជា ហើយបានដាក់ចេញនូវទិសដៅការងារបន្តចំនួន ១៣ចំណុច សម្រាប់យុវជនបក្សរបស់ខ្លួន។
ក្នុងចំណោមទិសដៅការងារចំនួន ១៣ ចំណុច ដែលយុវជនគណបក្សប្រជាជន បានដាក់ចេញរួមមាន ទី១.ការពារសន្តិភាព និងថ្នាក់ដឹកនាំកំពូលទាំងពីរ, ទី២.បញ្ជ្រាបកម្មវិធីនយោបាយ, ទី៣.យល់ច្បាស់សមិទ្ធផលប្រវត្តិសាស្ត្រ, ទី៤.រារាំងការអូសទាញរបស់បក្សប្រឆាំង។
ទី៥.ថ្នាក់ក្រោមគោរពថ្នាក់លើ, ទី៦.បរិមាណសមាជិកដើម្បីឈ្នះឆ្នោត, ទី៧.បន្តការបណ្តុះបណ្តាល, ទី៨.បន្តពង្រឹងការងារសតិអារម្មណ៍។
ទី៩.គ្រប់គ្រងឱ្យបាននូវសតិអារម្មណ៍, ទី១០.ការចូលរួមកាន់តែសកម្ម, ទី១១.ការតាមដានសភាពការណ៍ទូទៅ, ទី១២.បន្តពង្រឹងការងារបណ្តាញសង្គម, និងទី១៣.ពង្រឹង ពង្រីកទំនាក់ទំនងអន្តរជាតិ។
ចំពោះចំណុចទី១ ការពារសន្តិភាព និងថ្នាក់ដឹកនាំកំពូលទាំងពីរ នៅក្នុងសេចក្តីជូនដំណឹងខាងលើ បង្ហាញថា៖ «ការពារដាច់ខាតនូវសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី និងការពារ សម្តេចតេជោប្រធានគណបក្ស និង សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលជាស្នូលដឹកនាំ និងជាសសរទ្រូងដ៏រឹងមាំរបស់គណបក្ស និងប្រទេសជាតិ ដោយកម្ចាត់ចោលនូវរាល់នយោបាយ និង សកម្មភាពជ្រុលនិយមគ្រប់រូបភាព ដែលប៉ុនប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា និងរាំងស្កាត់ ការជ្រៀតជ្រែករបស់អមិត្តពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា»។
ចំណែកចំណុចទី៨ បន្តពង្រឹងការងារសតិអារម្មណ៍ នៅក្នុងសេចក្តីជូនដំណឹងខាងលើ បង្ហាញថា៖ «ការធ្វើអង្កេតអំពី សតិអារម្មណ៍យុវជន និងការឃោសនាអប់រំ តាមរយៈការអនុវត្តតាមគោលការណ៍ «មន្ត្រីរបស់គណបក្សម្នាក់ ជាឃោសនិកដ៏សកម្មម្នាក់របស់គណបក្ស» ដោយធ្វើការឃោសនាតាមគ្រប់មធ្យោបាយ ជាពិសេស តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមដល់សាធារណៈជន ជាពិសេសយុវជន អំពីចំណុចវិជ្ជមានរបស់ គណបក្ស និងរាជរដ្ឋាភិបាល[…]»។
មើលឃើញថាយុវជនរបស់គណបក្សប្រជាជនកម្ពុជា គឺសុទ្ធតែជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្រសួង ឬស្ថាប័នរដ្ឋជាច្រើនទៅតាមវិស័យនីមួយៗ។
អត្ថបទដោយ៖ ហេង រិទ្ធ

Tags:
រឿងគណបក្ស