ប្រទេសកម្ពុជា និងប្រទេសជប៉ុន បានដាក់ចេញសកម្មភាពពាក់ព័ន្ធកិច្ចការបង្កើតគុណតម្លៃសេដ្ឋកិច្ចនិងសង្គម, កិច្ចសហប្រតិបត្តិការសន្តិសុខ ការដោះស្រាយបញ្ហាឆ្លងដែន និងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ក្នុងគោលដៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
បើយោងតាមសេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន (អត្ថបទបកប្រែក្រៅផ្លូវការ) បង្ហាញថាក្នុងទស្សនកិច្ចការងារផ្លូវការរបស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅប្រទេសជប៉ុន ពីថ្ងៃទី២៨ ដល់ ៣១ ខែឧសភា ឆ្នាំ២០២៥ បានពិភាក្សាជាមួយលោក អ៊ុំស៊ីបាក់ ស៊ីហ្គេរី នាយករដ្ឋមន្ត្រីជប៉ុន អំពីការបង្កើតគុណតម្លៃសេដ្ឋកិច្ច-សង្គម កិច្ចសហប្រតិបត្តិការសន្តិសុខ ការពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើនីតិរដ្ឋ និងប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី។
សេចក្តីថ្លែងការណ៍រួម បង្ហាញថាគុណតម្លៃសេដ្ឋកិច្ច និងសង្គម រវាងប្រទេសទាំងពីរ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គមក្នុងវិស័យទឹក ឌីជីថល ការតភ្ជាប់តាមផ្លូវសមុទ្រ សកម្មភាពមីនមនុស្សធម៌។ សម្រាប់ការតភ្ជាប់ផ្លូវសមុទ្រ គឺកំពង់ផែក្រុងព្រះសីហនុ ដែលជំរុញពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់។
សេចក្តីថ្លែងការណ៍រួម ក៏បានលើកយកការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដោយជប៉ុនបន្តគាំទ្រ និងផ្តល់ជំនួយបច្ចេកទេសផ្នែកច្បាប់ ការបោះឆ្នោត និងការចែករំលែកបទពិសោធន៍អំពីលទ្ធិប្រជាធិបតេយ្យ។ មួយវិញទៀតយុទ្ធសាស្ត្រការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនក្នុងវិស័យធុរកិច្ច ទេសចរណ៍ ស្រាវជ្រាវអប់រំ ស្ថាប័ន កីឡា និងការផ្លាស់ប្តូរវប្បធម៌ ក៏ត្រូវលើកយកមកពិភាក្សាផងដែរ។
សេចក្តីថ្លែងការណ៍រួម បន្តលើកពីទំនាក់ទំនងរវាងកងទ័ពជើងគោកកម្ពុជា និងកងកម្លាំងស្វ័យការពារ ជើងគោកជប៉ុន ដោយរំពឹងការផ្លាស់ប្តូរទ្វេភាគីលើវិស័យការពារជាតិ និងគម្រោងជំនួយសន្តិសុខផ្លូវការ។ កិច្ចការសន្តិសុខនេះ ឃើញថានាវាកងកម្លាំងស្វ័យការពារ ជើងទឹកជប៉ុន (JMSDF) នៅមូលដ្ឋានសមុទ្ររាម ពីថ្ងៃទី១៩ ដល់២២ ខែមេសា ឆ្នាំ២០២៥។
សេចក្តីថ្លែងការណ៍រួម បញ្ជាក់ពីបញ្ហាឆ្លងដែននានា ដូចជាការឆបោកតាមប្រព័ន្ធអនឡាញ ការលេងល្បែងខុសច្បាប់ ការជួញដូរមនុស្ស ការសម្អាតប្រាក់ និងឧក្រិដ្ឋកម្មផ្សេងៗទៀត ព្រមទាំងគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ការបំពុលខ្យល់ ការប្រែប្រួលអាកាសធាតុ ដែលត្រូវដោះស្រាយតាមកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងតំបន់ រួមមានកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន អាស៊ាន-ជប៉ុន និងសហគមន៍បំភាយឧស្ម័នកម្រិតសូន្យអាស៊ី (AZEC) ដោយការចាត់វិធានការនានាប្រកបដោយប្រសិទ្ធភាព។
សេចក្តីថ្លែងការណ៍រួម បានលើកយកចំណុចកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិតម្រូវឱ្យមានការគោរពអធិបតេយ្យជាតិ បូរណភាពទឹកដី ស្របតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និង វិបុលភាពក្នុងតំបន់ និងពិភពលោក។
សេចក្តីថ្លែងការណ៍រួម លើកយកស្ថានភាពនៅឧបទ្វីបកូរ៉េ ដោយនាយករដ្ឋមន្ត្រីទាំងពីរ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តបាញ់មីស៊ីលបាលីស្លឹករបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងអំពាវនាវគោរពឱ្យបានពេញលេញតាមសេចក្តីសម្រេចចិត្តទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
សេចក្តីថ្លែងការណ៍រួម បន្តលើកយកស្ថានភាពមីយ៉ាន់ម៉ា ក្នុងគោលបំណងដោះស្រាយឱ្យបាននូវការផ្តល់ជំនួយមនុស្សធម៌ ការអនុវត្តបទឈប់បាញ់ដោយគ្រប់ភាគីពាក់ព័ន្ធ ការគាំទ្រការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច និងកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធទាំងអស់។
សេចក្តីថ្លែងការណ៍រួម បន្តលើកយកស្ថានភាពនៅសមុទ្រចិនខាងត្បូង ដោយបង្ហាញពីសារៈសំខាន់នៃការអត់ធ្មត់រៀងៗខ្លួន ភាពគ្មានយោធូបនីយកម្ម ការដោះស្រាយជម្លោះដោយសន្តិវិធី និងការដោះស្រាយតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ យន្តការសម្រាប់សមុទ្រចិនខាងត្បួងនេះ អាចជាច្រកផ្លូវដែលល្អតាមសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង (DOC) និងការចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC)។
សេចក្តីថ្លែងការណ៍រួម បានបន្ថែមជាចុងក្រោយពីកម្ពុជាបន្តគាំទ្រប្រទេសជប៉ុន ដើម្បីក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។
គួបញ្ជាក់ថាមុនដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជាខាងលើ ឃើញថាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីបំភ្លឺមួយពាក់ព័ន្ធលិខិតរបស់លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ផ្ញើជូនលោក SAKAGUCHI Naoto សមាជិកសភាជាន់ទាបជប៉ុនអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
អត្តបទដោយ ហេង រិទ្ធ

Tags:
រឿងទំនាក់ទំនងអន្តរជាតិ