![]() |
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដឹកនាំពិធីបើកសម័យប្រជុំព្រឹទ្ធសភាលើកដំបូង នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ (រូបភាព ៖ ហ្វេសប៊ុក សម្តេច ហ៊ុន សែន) |
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ បានកំណត់យកការលើកម្ពស់ការទូតសភា និងភាពជិតស្និទ្ធជាមួយអង្គបោះឆ្នោត ជាអាទិភាព ខណៈមុខងាររបស់ព្រឹទ្ធសភារួមមាន នីតិកម្ម, តាមដានការអនុវត្តច្បាប់និងគោលនយោបាយ, តំណាងពលរដ្ឋ និងសម្របសម្រួលកិច្ចការរវាងរដ្ឋសភា និងរាជរដ្ឋាភិបាល។
ការកំណត់អាទិភាពលើកម្ពស់កាទូតសភា លោក ហ៊ុន សែន យល់ថា ស្ថានភាពពិភលោកមិនល្អ ដោយសារមហាអំណាចប្រជែងគ្នា និងវិបត្តិផ្សេងៗជំរុញឱ្យកម្ពុជាត្រូវពង្រឹងបន្ថែមទៀត ចំពោះការលើកកម្ពស់សកម្មភាពកាទូត ដោយត្រូវចូលរួមកម្មវិធី និងវេទិកានានារបស់អន្តរជាតិ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមជាសកល។ នេះបើយោងតាម ពិធីបើកសម័យប្រជុំព្រឹទ្ធសភាលើកដំបូង នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។
ចំណែក ភាពជិតស្និទ្ធជាមួយអង្គបោះឆ្នោត លោក ហ៊ុន សែន យល់ថា សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បានបោះឆ្នោតជូនព្រឹទ្ធសភា និងជាមន្ត្រីថ្នាក់ក្រោមជាតិ ពិតជាដឹងអំពីសុខទុក្ខពលរដ្ឋនៅមូលដ្ឋាន។ ដូចនេះ ស្ថាប័នព្រឹទ្ធសភា នឹងចូលរួមចំណែកដល់ដំណើរការប្រជាធិបតេយ្យតូបនីយកម្ម ការកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ដើម្បីលើកម្ពស់គុណភាព ប្រសិទ្ធិភាពសេវាសាធារណៈ និងការពារយុត្តិធម៌សង្គម។
ទោះបីជាមានការកំណត់អាទិភាពទាំង២ខាងលើក៏ដោយ លោក ហ៊ុន សែន បន្តលើពីរដ្ឋធម្មនុញ្ញ និងឯកភាពជាតិថា៖ «យើងនឹងការពារយ៉ាងមុតមាំនៅរដ្ឋធម្មនុញ្ញ របបរាជានិយម និងលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ។ យើងនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីធានាឱ្យបាននៅឯកភាពជាតិ និងសាមគ្គីភាពសង្គមដ៏រឹងមាំ និងការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូនៃប្រទេសជាតិយើង»។
ក្នុងពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ នៃព្រឹទ្ធសភា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះបន្ទូលពាក់ព័ន្ធកិច្ចការរបស់ព្រឹទ្ធសភាថា៖ «ខ្ញុំសូមសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា ខិតខំបំពេញការងារ ប្រកាន់ខ្ជាប់នូវវិន័យ និងក្រមសីលធម៌របស់ព្រឹទ្ធសភា គោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជាផ្ទៃក្នុងឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងមានគណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការ សម្រេចនូវមុខងារភារកិច្ចរបស់ខ្លួន ដើម្បីផ្តល់ទំនុកចិត្ត និងភាពកក់ក្តៅដល់ប្រជារាស្ត្រយើង»។
យោងតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា ប្រធានព្រឹទ្ធសភា មានតួនាទីដូចជា ការដឹកនាំកិច្ចប្រជុំព្រឹទ្ធសភា, បំពេញភារកិច្ចជំនួសព្រះមហាក្សត្រពេលព្រះអង្គពុំអាចបំពេញភារៈកិច្ច, ប្រធានក្រុមប្រឹក្សារាជ្យសម្បត្តិ, ផ្តល់មតិជូនព្រះមហាក្សត្រក្នុងការដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន, សិទ្ធិផ្តួចផ្តើមគំនិតធ្វើច្បាប់ និងសិទ្ធិបញ្ជូនច្បាប់ឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ។
អ្នកវិភាគនយោបាយជាច្រើនមើលឃើញថា លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជន នៅតែមានអំណាចយ៉ាងធំធេងនៅក្នុងនយោបាយកម្ពុជា ទោះបីលោកមិនទាន់ជាប្រធានព្រឹទ្ធសភា។ ជាមួយគ្នានេះ លោក ហ៊ុន សែន ធ្លាប់លើកឡើងក្នុងប្រជុំរដ្ឋសភា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ថាប្រព័ន្ធបោះឆ្នោតនៅកម្ពុជា គឺជាប្រព័ន្ធសមាមាត្រ បើទោះបីលោក ហ៊ុន សែន មិននៅក្នុងរដ្ឋសភា ប៉ុន្តែលោកនៅតែមានសិទ្ធិរៀបចំថ្នាក់ដឹកនាំរដ្ឋសភា ដោយសារប្រធានគណបក្សមានសិទ្ធិតាមច្បាប់។
ក្នុងសេចក្តីថ្លែងការណ៍ពិសេស កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ លោក ហ៊ុន សែន លើកឡើងថា បើទោះបីជាអំណាចនយោបាយនៅក្នុងដៃរបស់លោកក្តី តែលោកមិនជ្រាបជ្រែកលើកិច្ចការរបស់រាជរដ្ឋាភិបាល ដោយមានមូលហេតុថា អំណាចបែងចែកដាក់ពីគ្នារវាងនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ហើយកម្មវិធីនយោបាយរបស់គណបក្សប្រជាជនត្រូវបានរាជរដ្ឋាភិបាលថ្មីយកទៅអនុវត្តឱ្យកាន់តែប្រសើរ និងយល់ច្បាស់ពីឯករាជ្យភាពនាយករដ្ឋមន្ត្រីក្នុងការដឹកនាំ។
លោក ហ៊ុន សែន បន្តលើកឡើងពាក់ព័ន្ធប្រមុខរដ្ឋស្តីទីថា នៅពេលដែលលោកជាប្រមុខរដ្ឋស្តីទី គឺជាធានាសន្តិភាព ស្ថេរភាពនៃប្រទេសឱ្យមានដំណើរការល្អ។
លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ធ្លាប់លើកឡើងជាសាធារណៈនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ពីសមត្ថភាពអនុវត្តកិច្ចការរបស់លោកថា៖ «ខ្ញុំនៅមានកម្លាំងអាចធ្វើបាន៥ឆ្នាំ ១០ឆ្នាំទៀត សំឡេងរបស់ខ្ញុំនៅខ្លាំងណាស់ណា សំឡេងម៉ាណែតមិនឮដូចសំឡេងខ្ញុំទេ [...] ខ្ញុំអាចនិយាយធ្វើឱ្យមនុស្សយំបាន ក៏ប៉ុន្តែខ្ញុំអាចស្រែកឱ្យមនុស្សទាំងឡាយភ្ញាក់ ហើយរត់ព្រាតក៏មានដែរ ម៉ាណែតមិនអាចមានសំឡេងបែបហ្នឹងទេ តែគេក៏ហ្វឹកហាត់រៀនដែរ»៕