គណបក្សកម្លាំងជាតិបាន ៨អាសនៈ នៃក្រុមប្រឹក្សារាជធានី ខេត្ត និង៦៩អាសនៈ នៃក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ។ គណបក្សហ្វ៊ុនស៊ិនប៉ិច ឈ្នះបានតែក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ២អាសនៈ និង គណបក្សខ្មែររួបរួមជាតិ ឈ្នះបានតែក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ១អាសនៈ។ នេះបើយោងតាមលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤។
បើពិនិត្យទៅលើសំឡេងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត អាណត្តិទី៤ បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន ៩៩៨៥សំឡេង, គណបក្សឆន្ទៈខ្មែរទទួលបាន ១២៨២សំឡេង គណបក្សកម្លាំងជាតិទទួលបាន ២៧៦សំឡេង, គណបក្សខ្មែររួបរួមជាតិទទួលបាន ១៤សំឡេង និងគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន ១០សំឡេង។
ចំពោះសំឡេងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន ៩៩៥០សំឡេង, គណបក្សឆន្ទៈខ្មែរទទួលបាន ១២៨៩សំឡេង គណបក្សកម្លាំងជាតិទទួលបាន ២៨២សំឡេង, គណបក្សបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន ១៨សំឡេង និងគណបក្សខ្មែររួបរួមជាតិទទួលបាន ១៧សំឡេង
ចំពោះការឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ គឺគណបក្សខ្មែររួបរួមជាតិ ដាក់បេក្ខជនឈរឈ្មោះប្រមាណ ៤០%, គណបក្សកម្លាំងជាតិ ដាក់បេក្ខជនឈរឈ្មោះប្រមាណ ៥០%, គណបក្សហ៊្វុនស៊ីនប៉ិច ដាក់បេក្ខជនឈរឈ្មោះប្រមាណ ៦០%, គណបក្សឆន្ទៈខ្មែរ ដាក់បេក្ខជនឈរឈ្មោះប្រមាណ ៩០% និង គណបក្សប្រជានជនកម្ពុជា បានដាក់បេក្ខជនឈរឈ្មោះ ១០០% នៃចំនួនមណ្ឌលដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានលេខ០៤២ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
គួរបញ្ជាក់ថា តំណែងប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺបានទៅលើគណបក្សប្រជាជនកម្ពុជាទាំងអស់។ ក្នុងនោះប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ២៥នាក់ និងប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន ២០៩នាក់។
ចំពោះប្រធានក្រុមប្រឹក្សារាជធានី ខេត្ត អាណត្តិទី៤ មានដូចជា រាជធានីភ្នំពេញ លោក ម៉ប់ សារិន, កណ្តាល លោក នូ សាខន, កំពង់ឆ្នាំង លោក ស៊ីវ រុន, កំពង់ស្ពឺ លោក យឹម សុខុម, តាកែវ លោក យស ណាស៊ី, ព្រៃវែង លោក ស្បោង សារ៉ាត និងស្វាយរៀង លោក ម៉ែន វិបុល។
ព្រះសីហនុ លោក វង្ស ផាណាត, កោះកុង លោក ថុង ណារុង, កំពត លោក តាក ហាប់ និងកែប លោក សំ សារីន។
បាត់ដំបង លោក អ៊ុយ រី, ពោធិ៍សាត់ លោក ម៉ក់ រ៉ា, ប៉ៃលិន លោក ជា ចាន់ឌិន, បន្ទាយមានជ័យ លោក ប្លែក វ៉ារី, ឧត្តរមានជ័យ លោក ស៊ី ប្រាសិទ្ធ និងសៀមរាប លោក លី សំរិទ្ធ។
ត្បូងឃ្មុំ លោក ឡុង ឆាម, កំពង់ចាម លោក ខ្លូត ផន, កំពង់ធំ លោក ដៀប ពីរី, ព្រះវិហារ លោក ប្រាក់ សុវណ្ណ, ក្រចេះ លោក ហឿ ស៊ីយ៉ែម, ស្ទឹងត្រែង លោក ឈាង ឡាក់, មណ្ឌលគិរី លោក ម៉ែន ង៉ុយ និងរតនគិរី លោក ណាប់ ប៊ុនហេង។
ចំពោះប្រធានក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ មានដូចជា ចំការមន លោក ព្រុំ សំខាន់, ដូនពេញ លោក ហែម អាន, ៧មករា លោក សោម សុវណ្ណ, ទួលគោក លោក ម៉ែន សិរី, ដង្កោ លោក ម៉ៃ ម៉ុន, មានជ័យ លោក ប្រាំង សុផល, ឫស្សីកែវ លោក ជុំ បាយ័នវិបុល, សែនសុខ លោក ឈាន សុខេង, ពោធិ៍សែនជ័យ លោក អ៊ិត ជំនិត, ច្បារអំពៅ លោក អ៊ុំ ម៉ារ៉េត, ជោយចង្វារ លោក ប្រាក់ ចាន់ណា, ព្រែកព្នៅ លោក ម៉ៅ បូរ៉ា, បឹងកេងកង លោក គឹម ឈុន អ៊ូ និងកំបូល លោក នៅ សារឿន។
ចំពោះវត្តមានស្ត្រីជាសមាជិកក្រុមប្រឹក្សាខេត្ត គឺកណ្តាលមានសមាជិក ២៧រូប ក្នុងនោះស្ត្រី ៧រូប។ ម្យ៉ាងទៀតចំពោះវត្តមានស្ត្រីជាប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ខណ្ឌ ពុំមានឡើយ ខណៈដែលក្រុង មាន ២រូប, ស្រុកមាន ៧រូប។
ចំពោះអាយុរបស់ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត គឺមានចន្លោះពី ៥៤ឆ្នាំ ដល់ ៧៩ឆ្នាំ គិតត្រឹមឆ្នាំ២០២៤។ ក្នុងនោះប្រធានក្រុមប្រឹក្សាខេត្ត អាយុ ៦៤ឆ្នាំ ៣រូប, ៥៦ឆ្នាំ ១រូប និង ៥៤ឆ្នាំ ១រូប។
កម្ពុជា ត្រូវរងចាំដល់ឆ្នាំ២០២៩ ទើបមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៥ បន្តទៀត។