ប្រធានតុលាការកំពូល និង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល បានទៅទស្សនៈកិច្ចនៅតំបន់ព្រំដែនត្រីកោណអភិវឌ្ឍន៍ និងសាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។
យោងតាមសាលាដំបូងខេត្តមណ្ឌលគិរី ផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ថា លោក ជីវ កេង ប្រធានតុលាការកំពូល និងលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល ដឹកនាំមន្ត្រីនៃតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ទៅបំពេញទស្សនៈកិច្ចនៅតំបន់ព្រំដែនត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ត្រង់ខេត្តមណ្ឌលគិរី ដោយបានទៅពិនិត្យ និងថតរូបនៅបង្គោលព្រំដែនមួយចំនួន។
ជាមួយគ្នានោះ ប្រធាន និងអគ្គព្រះរាជអាជ្ញាតុលាការកំពូល ក៏បានពិនិត្យ និងថតរូបមួយចំនួននៅ សាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ផងដែរ។
ជុំវិញការផ្សព្វផ្សាយរបស់សាលាដំបូងខេត្តមណ្ឌលគិរី ឃើញថាប្រព័ន្ធផ្សព្វផ្សាយរបស់តុលាការកំពូល និង មហាអយ្យការអមតុលាការកំពូល ពុំមានការផ្សព្វផ្សាយឡើយ។
មាត្រា៥១ថ្មី នៅរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ បានកំណត់ថា៖ «អំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ»។ រដ្ឋធម្មនុញ្ញកម្ពុជាបន្តចែងថា អំណាចតុលាការ ជាអំណាចឯករាជ្យ ហើយគ្មានអង្គការណាមួយនៃអំណាចនីតិប្បញ្ញត្តិ ឬនីតិប្រតិបត្តិអាច ទទួលអំណាចតុលាការអ្វីបានឡើយ។

Tags:
រឿងតុលាការ