ក្រសួងយុត្តិធម៌ បង្ហាញថាក្នុងចំណោម ១៥៧៥បណ្ដឹងដែលបានទទួល រកឃើញការសង្ស័យថាមានភាពមិនប្រក្រតីនៅតាមតុលាការចំនួន ៤៨ករណី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ ចេញថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ មានខ្លឹមសារថា ក្នុងរយៈពេល ៩ខែ នៃយុទ្ធនាការទាំង២របស់ក្រសួងយុត្តិធម៌ មានពលរដ្ឋដាក់ពាក្យបណ្ដឹងមកក្រសួងប្តឹងពីរឿងមិនប្រក្រតី និងបញ្ហាផ្សេងៗនៅតុលាការចំនួន ១៩៥០បណ្ដឹង។ ក្នុងចំណោម ១៩៥០បណ្តឹង គឺពលរដ្ឋបានដកបណ្ដឹងវិញចំនួន ២៣បណ្តឹង ដូច្នេះនៅសល់ ១៩២៧បណ្តឹង ដែលក្នុងនោះក្រសួងបានទទួលផ្តល់ជាដំណោះស្រាយ ១៥៧៥បណ្តឹង និងនៅសល់កំពុងបន្តចាត់ការចំនួន ៣៥៣បណ្តឹង។
ចំពោះ ១៥៧៥បណ្តឹង ដែលក្រសួងពិនិត្យដំណោះស្រាយនោះ រកឃើញថា ៤៨ករណី អាចមានតម្រុយសង្ស័យថាមានភាពមិនប្រក្រតី។ បន្ទាប់រកឃើញភាពសង្ស័យ ៤៨ករណី ក្រសួងមានវិធានការដោះស្រាយដូចជា ចាប់មន្ត្រីឱ្យចុះអធិការកិច្ច ឬត្រួតពិនិត្យ ២៩ករណី, សុំឱ្យតុលាការជំនុំជម្រះសារជាថ្មី ១៥ករណី, ផ្សះផ្សារ ២ករណី និងអធិបញ្ជា ឬឱ្យចោទប្រកាន់ ២ករណី(សំណុំរឿងព្រហ្មទណ្ឌ)។
ក្នុង ១៥៧៥បណ្តឹង ដែលក្រសួងយុត្តិធម៌ផ្សាយថាមានការសង្ស័យ ៤៨ករណី គឺគ្រាន់តែជាបណ្តឹងដែលប្តឹងមកក្រសួងយុត្តិធម៌ តាមរយៈយុទ្ធនាការប៉ុណ្ណោះ រីឯបណ្តឹងដែលមានរាប់ពាន់ប្តឹងទៅតុលាការ ពុំអាចមានទិន្នន័យច្បាស់ថាមានប៉ុន្មានអាចសង្ស័យថាមានភាពមិនប្រក្រតី។
មួយវិញទៀត ៤៨ករណី អាចមានតម្រុយសង្ស័យថាមានភាពមិនប្រក្រតី នៅក្នុងលិខិតខាងលើក៏ពុំមានបកស្រាយលម្អិតពីរឿងរ៉ាវ ដើមទង ឱ្យលម្អិតពេញលេញឡើយ គ្រាន់តែមានដំណោះស្រាយ។
បើពិនិត្យ ២៣បណ្ដឹង ដែលពលរដ្ឋបានដកវិញនោះ ក្នុងលិខិតខាងលើពុំបានបញ្ជាក់ឱ្យច្បាស់លាស់ពីប្រភេទរឿង មូលហេតុនៃការដក ការដកអាចមានបញ្ហាឬទេ និងផលហេតុផ្សេងៗទៀតឡើយ។
បន្ទាប់ពីក្រសួងយុត្តិធម៌បានចេញសេចក្តីប្រព័ត៌មានពីភាពមិនប្រក្រតីចំនួន ៤៨ករណីរួច ពុំឃើញមានខាងស្ថាប័នតុលាការចេញលិខិត ឬការឆ្លើយតបឡើយអ្វីមួយឱ្យកត់សម្គាល់ឡើយ។
គួរបញ្ជាក់ឡើងវិញថា ក្រសួងយុត្តិធម៌ធ្លាប់បង្ហាញពីលទ្ធផល ៦ខែនៃយុទ្ធនាការថា បានទទួលពាក្យបណ្ដឹងពីពលរដ្ឋចំនួន ១,៤៧៤បណ្តឹង នៅក្នុងនោះរកឃើញមានមិនប្រក្រតី ២៧ករណី ហើយដោះស្រាយតាមរយៈស្នើសុំឱ្យតុលាការពិនិត្យឡើវិញ ១៤ករណី, ចាត់ឱ្យធ្វើអធិការកិច្ច៩ករណី និងសុំតុលាការជំនុំជម្រះសាជាថ្មី ៤ករណី។
ពាក្យថា ភាពមិនប្រក្រតីនៅតុលាការ អាចមានន័យថា សំណុំរឿងទុកចោលយូរឆ្នាំ, សំណុំរឿងដោះស្រាយយឺតយ៉ាវ, សំណុំរឿងអាចមានអំពើពុករលួយ, សំណុំរឿងដែលដោះស្រាយខុសនីតិវិធី, សំណុំរឿងចៅក្រមសម្រេចសេចក្តីអាចពុំត្រឹមត្រូវ, សំណុំរឿងមានភាពអយុត្តិធម៌ និងអាចមានបញ្ហាផ្សេងទៀតក្នុងសំណុំរឿងដែលជាហេតុនាំឱ្យពលរដ្ឋពិបាកទុកចិត្តលើប្រព័ន្ធតុលាការ។
ក្រសួងយុត្តិធម៌ លើកទឹកចិត្តពលរដ្ឋយល់សំណុំររឿងរបស់ខ្លួននៅតុលាការយឺតយ៉ាវ ឬមិនប្រក្រតី សូម ទាក់ទងក្រុមការងារទទួលពាក្យបណ្តឹង តាមរយៈលេខទូរសព្ទ ០99 444 181 (តេឡេក្រាម)។ ជាការល្អផងក្នុងករណីមានលេខទូរសព្ទច្រើនប្រព័ន្ធសម្រាប់ទាក់ទងដាក់ពាក្យបណ្តឹង និងផ្សព្វផ្សាយអំពីក្រុមការងារនេះឱ្យកាន់តែទូលាយ។
មាត្រា៥១ថ្មី នៅរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ បានកំណត់ថា៖ «អំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ»។ រដ្ឋធម្មនុញ្ញកម្ពុជាបន្តចែងថា អំណាចតុលាការ ជាអំណាចឯករាជ្យ ហើយគ្មានអង្គការណាមួយនៃអំណាចនីតិប្បញ្ញត្តិ ឬនីតិប្រតិបត្តិអាច ទទួលអំណាចតុលាការអ្វីបានឡើយ។
លោក សេង ឌីណា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមរយៈប្រព័ន្ធផ្សព្វផ្សាយព្រះខ័នយល់ថា ប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គម សារព័ត៌មាន ចុះផ្សាយពីភាពមិនប្រក្រតីនៅតុលាការច្រើន តែនៅពេលក្រសួងបើកទទួលពាក្យបណ្តឹងមានចំនួនតិចតួចណាស់។
ការលើឡើងរបស់លោក សេង ឌីណា ម្យ៉ាងដោយផ្អែកតាមទិន្នន័យរបស់ក្រសួងដែលជាសេនាធិការរដ្ឋាភិបាល។ តែបើចង់លម្អិតត្រង់ចំណុចនេះពលរដ្ឋដាក់ពាក្យបណ្តឹងនេះ គួរមានការសិក្សាអំពីការស្គាល់អំពីក្រុមទទួលបណ្តឹងពីភាពមិនប្រក្រតីរបស់ពលរដ្ឋបានកម្រិតណា,ពលរដ្ឋមានជំនឿជាក់លើក្រុមទទួលបណ្តឹងកម្រិតណា និងហេតុផលផ្សេងៗទៀតដែលចាក់ឫសនៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា។
ជាសញ្ញាណឡើងវិញអំពីយុទ្ធនាការរបស់ក្រសួងយុត្តិធម៌ គឺនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានសម្រេចដាក់ចេញឱ្យអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្នុងគោលបំណងលើកកម្ពស់សេវាយុត្តិធម៌ ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ និងគោលការណ៍នីតិរដ្ឋ។