ជំនឿទុកចិត្ត គឺជាការជឿជាក់ទៅវិញទៅមកដែលធ្វើឱ្យទំនាក់ទំនងរបស់មនុស្សម្នាក់និងមនុស្សម្នាក់ទៀតមានលក្ខណៈល្អប្រសើរ និងយូរអង្វែង។ នៅក្នុងទំនាក់ទំនងសង្គមរវាងរដ្ឋនិងពលរដ្ឋ គឺរដ្ឋដែលមានរាជរដ្ឋាភិបាលជាតំណាងត្រូវធ្វើឱ្យពលរដ្ឋមានជំនឿទុកចិត្តមកលើខ្លួន តាមរយៈការផ្តល់សេវាសាធារណៈ ដូចជា សេវាអប់រំ ព្យាបាលជំងឺ រក្សាសណ្តាប់ធ្នាប់សង្គម សុខសុវត្ថិភាព និងផ្សេងៗទៀតជាការមើលថែការពារផលប្រយោជន៍របស់ពលរដ្ឋ។
នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ត្រង់មាត្រា ៥២ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវការពារនីត្យានុកូលភាព ធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ រដ្ឋយកចិត្តទុកដាក់ជាអាទិភាពចំពោះជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ពាក្យថា នីត្យានុកូលភាព (Legality) គឺជាភាពដែលស្របច្បាប់ ជាភាពដែលត្រូវច្បាប់ ចំណែកការដែលធ្វើខុសពីនេះ គឺហៅថាធ្វើខុសច្បាប់ ។
ចំពោះហេតុផលដែលនាំឱ្យពលរដ្ឋអស់ជំនឿទុកចិត្ត អាចមកពីអំពើពុករលួយ និងពលរដ្ឋពិបាក ឬមិនអាចទទួលភាពមានសុវត្ថិភាព សេវាសាធារណៈ ដូចបំណងប្រាថ្នា។
លោក យង់ ពៅ បានបង្ហាញទស្សនអំពីការជំនឿទុកចិត្តរបស់ពលរដ្ឋថា «បញ្ហាងាយយល់ បើថ្នាក់ដឹកនាំមិនវះកាត់មន្ត្រីអាក្រក់ ចុងក្រោយពលរដ្ឋកាត់សេចក្តីថ្នាក់ដឹកនាំ!?»។
លោក ហ៊ុន ម៉ាណែត បានលើកលើងថា អភិក្រមទាំង៥ រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដែលបានដាក់ចេញដោយលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៅតែមានតម្លៃសម្រាប់ការដាស់តឿនថ្នាក់ដឹកនាំ មន្រ្តីគ្រប់កម្រិត ឱ្យពិនិត្យនិងកែលម្អខ្លួនជាប្រចាំ ឱ្យសមជាមន្ត្រីបម្រើប្រជាជន។
តាមទំព័រហ្វសបុកលោក ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីការអនុវត្តអភិក្រមទី៥ ដកតំណែងរបស់អភិបាលក្រុងកែប ឈ្មោះ ខេង យ័ន ដែលជាប់ពាក់ព័ន្ធអំពើពុករលួយប្រើអំណាចនៃតួនាទី ប្រព្រឹត្តអំពើប៉ះពាល់ ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍ប្រជាពលរដ្ឋជាច្រើន។
សម្រាប់ការបង្កើត និងបង្កើនជំនឿទុកចិត្តរបស់ពលរដ្ឋ មានវិធីសាស្ត្រមួយដែលជាទូទៅទទួលស្គាល់ថាល្អ ប្រសិទ្ធភាពខ្ពស់ គឺការអនុវត្តច្បាប់ឱ្យត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។
នៅក្នុងសៀវភៅមានចំណើងជើងថា សង្គមសាស្ត្រ និងបញ្ហាពុករលួយ របស់លោក ប៉ាន សុធី ទំព័រ៤, សរសេរថា «គ្មានអ្វីធំជាងអំពើពុករលួយនេះទេ ដែលធ្វើឱ្យប្រជារាស្ត្រ ឬ ជនសាមញ្ញខូចទឹកចិត្ត និងអស់សេចក្តីទុកចិត្តលើអ្នកគ្រប់គ្រង»។
លោកមើលឃើញថា ចំណោទធំហើយសំខាន់ គឺយើងខ្វះមនុស្សមានគំនិតខ្ពស់ ថ្លៃថ្នូរស្រឡាញ់ការងារ និងមានសមត្ថភាពបរិបូណ៌។ បើយើងចង់កែប្រែសង្គម យើងត្រូវកែប្រែមនុស្សសិន បើមិនដូច្នោះទេ ច្បាប់ល្អៗមានតែនៅលើក្រដាស់ប៉ុណ្ណោះ។
ខ្លឹមសារនៅក្នុងសៀវភៅបន្តថា ដើម្បីដោះស្រាយបញ្ហា អំពើពុករលួយអ្នកសិក្សាត្រូវធ្វើការស្រាវជ្រាវខាងផ្នែកគ្រប់គ្រងសេដ្ឋកិច្ច នយោបាយ វប្បធម៌ ទស្សនៈ និងការវិវឌ្ឍន៍សង្គម ឱ្យបានច្បាស់លាស់ ព្រោះកត្តាទាំងអស់វាប្រទាក់ប្រទងគ្នាដូចសំណាញ់។