ក្រុមប្រឹក្សាសារព័ត៌មានឯករាជ្យ ត្រូវបានលើកមកពិភាក្សាក្នុងគោលបំណងស្នើសុំរដ្ឋាភិបាលបង្កើតក្រុមប្រឹក្សានេះឡើង ដើម្បីធានាបរិយាកាសល្អសម្រាប់វិស័យព័ត៌មាន និងបង្កើតទំនុកចិត្តពីសាធារណជន។
ក្នុងពិធីសន្និសីទថ្នាក់ជាតិស្តីពីទំនុកចិត្តលើសារព័ត៌មានកម្ពុជា ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ មានការលើកពីលោក Otelio Ote, អ្នកស្រី ឆន សុគន្ធា និងលោក ស៊ុន ណារិន បង្ហាញពីតួនាទីរបស់ក្រុមប្រឹក្សាសារព័ត៌មានឯករាជ្យ មានដូចជាការលើកកម្ពស់ក្រមសីលធម៌ បង្កើតទំនុកចិត្តពីសាធារណជន ការពារស្ថាប័នសារព័ត៌មាន និងធានាសុវត្ថិភាពអ្នកសារព័ត៌មាន។
លោក Otelio Ote ប្រធានក្រុមប្រឹក្សាសារព័ត៌មានប្រទេសទីម័រខាងកើត បានលើកឡើងពីបទពិសោធន៍ដែលប្រទេសទីម័រខាងកើតអាចបង្កើតក្រុមប្រឹក្សាសារព័ត៌មាន ព្រោះមានរដ្ឋធម្មនុញ ច្បាប់ធានាឱ្យមានក្រុមប្រឹក្សានេះ និងនាយករដ្ឋមន្ត្រីគាំទ្រឱ្យបង្កើតផងដែរ។
សម្រាប់អ្នកស្រី ឆន សុគន្ធា មកពីមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លើកឡើងថា ដើម្បីអាចបង្កើតក្រុមប្រឹក្សាសារព័ត៌មានឯករាជ្យ គឺត្រូវមានឆន្ទៈនយោបាយពីថ្នាក់ដឹកនាំ។
លោកស្រី ឆន សុគន្ធា រំពឹងថាពេលកែប្រែច្បាប់ស្តីពីរបបសារព័ត៌មាន នឹងអាចមានបង្កើតក្រុមប្រឹក្សាសារព័ត៌មានឯករាជ្យ នៅក្នុងជំពូកណាមួយនៃច្បាប់។
ចំពោះលោក ស៊ុន ណារិន អ្នកសារព័ត៌មាន លើកឡើងថាទម្រង់នៃការបង្កើតក្រុមប្រឹក្សាសារព័ត៌មានឯករាជ្យ ត្រូវធានាឱ្យបានឯករាជ្យភាពក្នុងការជួយការពារ និងតំណាងប្រព័ន្ធផ្សព្វផ្សាយ ព្រោះប្រព័ន្ធផ្សព្វផ្សាយមានគោលបំណងបម្រើប្រយោជន៍របស់ពលរដ្ឋ។
លោក ស៊ុន ណារិន បន្ថែមថា យើងត្រូវតែមានក្តីសង្ឃឹមទោះបីជាតិចតួច មានការលំបាក ក៏យើងមានក្ដីសង្ឃឹម។
បើពិនិត្យពាក្យ ឯករាជ្យ នៅក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥ ឃើញថាក្នុងចំណោម ២១ មាត្រា គឺមានពាក្យឯករាជ្យនៅក្នុងមាត្រាចំនួន ២ មាត្រា គឺមាត្រា ៣ និង មាត្រា ៦។ មាត្រា ៣ ចែងថា ដើម្បីរក្សាឯករាជ្យនៃសារព័ត៌មាន ការត្រួតពិនិត្យមុនពេលបោះពុម្ភផ្សាយត្រូវហាមឃាត់។ មាត្រា ៦ ចែងថា អ្នកសារព័ត៌មានមានសិទ្ធិបង្កើតសមាគមអ្នកសារព័ត៌មាន។ សហគមអ្នកសារព័ត៌មាននោះត្រូវមានលក្ខណៈឯករាជ្យ។
អ្នកសារព័ត៌មានទាំងអស់គ្នាគួរមេត្តាពិនិត្យ និងស្នើសុំផងដែរថា នៅពេលកំពុងកែប្រែខ្លឹមសារ ច្បាប់របបសារព័ត៌មាន ឆ្នាំ១៩៩៥ ឱ្យមានលក្ខណស្របតាមការវិវត្តន៍នៃសង្គម និងប្រសិទ្ធភាពក្នុងការអនុវត្ត គឺត្រូវកំណត់ឱ្យច្បាស់ថា អ្នកអនុវត្តវិជ្ជាជីវៈព័ត៌មាន និងសមាគមអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន ត្រូវតែឯករាជ្យ។
ពាក់ព័ន្ធក្រុមប្រឹក្សាសារព័ត៌មានឯករាជ្យ តាមហ្វេបុក ខេបូចា កាលពីឆ្នាំ២០២២ លើកឡើងថា ក្រុមប្រឹក្សាសារព័ត៌មានដែលឯករាជ្យពីរដ្ឋាភិបាល និងមិនស្ថិតនៅក្រោមឥទ្ធិពលរបស់រដ្ឋាភិបាល។
បើពិនិត្យពាក្យថាស្ថាប័នឯករាជ្យ តាមច្បាប់កម្ពុជាថាជាស្ថាប័នជាឯករាជ្យ និងមិនក្រោមឥទ្ធិពលរាជរដ្ឋាភិបាល មានដូចជា ស្ថាប័នតុលាការ ស្ថាប័នសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាធម្មនុញ និងមានជាច្រើនទៀត។
ចំណុចពិសេសនៃការបង្កើតស្ថាប័នឯករាជ្យមួយ គឺត្រូវបង្កើតច្បាប់គាំទ្រ ដែលច្បាប់នោះជាប្រភេទច្បាប់រៀបចំអង្គការ ត្រូវឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យមុនបញ្ជូនទៅព្រះមហាក្សត្រប្រកាសឱ្យប្រើ។ច្បាប់រៀបចំអង្គការ គឺជាច្បាប់ដែលមានបង្កើតស្ថាប័នប្រើថវិកាជាតិត្រឹមត្រូវ។
អាចពិចារណាជុំវិញកម្រិតបង្កើតក្រុមប្រឹក្សាសារព័ត៌មានឯករាជ្យ គឺនៅចំណុះក្រសួងព័ត៌មានប្រើថវិកាក្រសួង និងសមាជិកជាអ្នកសារព័ត៌មានស្ដង់ដាពីភាគបី(២/៣) នៅក្នុងការរៀបចំ និងការប្រព្រឹត្តទៅដំណាក់ការដំបូងសិន តែត្រូវធានាឱ្យបានគោលបំណងដើមនៃការបង្កើតក្រុមប្រឹក្សានេះ។
ចំណែកលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន លើកឡើងនៅក្នុងពិធីសន្និសីទថ្នាក់ជាតិខាងលើខាងថា ស្នើសុំឱ្យអ្នកសារព័ត៌មានប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន និងត្រូវមានទំនាក់ទំនងល្អជាមួយប្រភពព័ត៌មានដែលមានអ្នកនាំពាក្យតាមក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធផ្សេងៗ ដើម្បីធានាសិទ្វិទទួលព័ត៌មានជូនប្រជាពលរដ្ឋ។

Tags:
រឿងវិជ្ជាជីវៈព័ត៌មាន