សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ មានគោលបំណងផ្តន្ទាទោសបុគ្គលមិនទទួលស្គាល់ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មនៃរបបនេះត្រឡប់មកវិញ កំពុងពិនិត្យដើម្បីដាក់ជូននាយករដ្ឋមន្ត្រីសម្រេច មុននឹងបញ្ជូនទៅរដ្ឋសភាអនុម័ត។
បើតាមការផ្សព្វផ្សាយរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម មាន ៧មាត្រា ដើម្បីជំនួសច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលប្រកាសឱ្យប្រើកាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។
ទីស្តីការគណៈរដ្ឋមន្ត្រី បន្តថា ការមិនទទួលស្គាល់ ឬការសម្រាល ឬការបដិសេធ ឬការជំទាស់នឹងរឿងពិតនៃឧក្រិដ្ឋកម្មនៃរបបខ្មែរក្រហម មិនមែនជាការអនុវត្ដនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទេ។ ផ្ទុយទៅវិញ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធអ្នកដែលបានពលី និងដែលបានបាត់បង់ជីវិតនៅក្នុងសម័យខ្មែរក្រហម និងធ្វើឱ្យមានការឈឺចាប់ដល់គ្រួសារជនរងគ្រោះ។
ទីស្តីការគណៈរដ្ឋមន្ត្រី បន្ថែមថា ការតាក់តែងសេចក្តីព្រាងច្បាប់នេះ គឺផ្នែកលើប្រវត្ដិសាស្ដ្រ, ការកាត់សេចក្ដីនៅក្រោមច្បាប់កម្ពុជា និងភាពធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម។
ចំពោះស្ថាប័នដែលជាអ្នកផ្ដូចផ្ដើមនៃការតាក់តែងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ គឺក្រសួងយុត្តិធម៌។ ការផ្សព្វផ្សាយខ្លឹមសារលម្អិតនៃសេចក្តីព្រាងច្បាប់នេះ ពុំមានដូចការតាក់តែងសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មកាលពីខែកក្កដា ឆ្នាំ២០២២ ឡើយ។ ប្រសិនបើក្រសួងយុត្តិធម៌បង្ហាញនូវខ្លឹមសារលម្អិតជាច្រើនជុំវិញវិញការតាក់តែងសេចក្តីព្រាងច្បាប់នេះ គឺពិតជាល្អសម្រាប់ប្រជាពលរដ្ឋ និងអ្នកសិក្សាស្រាវជ្រាវច្បាប់។
គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ គឺជាអត្ថបទច្បាប់កំពុងរៀបរៀងចេញពីគំនិតផ្តើមរដ្ឋាភិបាល ដែលមានក្រសួង ឬស្ថាប័នជាអ្នករៀបចំលម្អិត។ នៅកម្ពុជា ដើម្បីបង្កើតច្បាប់បាន នីតិករ ឬស្ថាប័នជំនាញត្រូវរៀបចំជាសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់(ដំណាក់កាលទី១), ដាក់ជូនទីស្តីការគណៈរដ្ឋមន្ត្រី(ដំណាក់កាលទី២), បន្តទៅរដ្ឋសភា(ដំណាក់កាលទី៣), បន្តទៅព្រឹទ្ធសភា(ដំណាក់កាលទី៤) និងបន្តទៅព្រះមហាក្សត្រប្រកាសឱ្យប្រើ(ដំណាក់កាលទី៥) ជានីតិវិធីអនុម័តច្បាប់ទូទៅ។
ដូច្នេះ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ គឺស្ថិតនៅក្នុងដំណាក់កាលទី២ នៃនីតិវិធីបង្កើតច្បាប់ ដែលកំពុងនៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រីពិនិត្យ និងសម្រេច។