ក្រសួងយុត្តិធម៌ និងតុលាការ បានណែនាំសម្រាប់ចៅក្រម ព្រះរាជអាជ្ញា ដែលជាអ្នកផ្តល់សេវាយុត្តិធម៌ជូនពលរដ្ឋ ត្រូវប្រើប្រាស់ឆន្ទានុសិទ្ធិឱ្យស្របតាមមូលដ្ឋានអង្គហេតុ, មូលដ្ឋានអង្គច្បាប់, និងមូលដ្ឋានភស្តុតាង ដើម្បីរួចផុតពីវិធានការរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
ផ្អែកតាមសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាព ឆ្នាំ២០២៥ ការណែនាំពីការប្រើឆន្ទានុសិទ្ធិតុលាការ គឺចៅក្រម ព្រះរាជអាជ្ញា ដែលជាអ្នកតំណាងច្បាប់ ត្រូវប្រកាន់ខ្ជាប់នូវ “ឧត្តមគតិយុត្តិធម៌” ក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ តាមរយៈការពិនិត្យពិចារណាឱ្យបានល្អិតល្អន់ទៅលើសំអាងហេតុ, សំអាងច្បាប់ និង ភស្តុតាងច្បាស់លាស់។
សន្និបាតយុត្តិធម៌ខាងលើ បានបញ្ជាក់អំពីការទទួលខុសទណ្ឌកម្ម ឬទោសព្រហ្មទណ្ឌនៅពេលចៅក្រម ព្រះរាជអាជ្ញា ប្រើប្រាស់ឆន្ទានុសិទ្ធដោយគ្មានមូលដ្ឋានថា «ការប្រើប្រាស់នូវឆន្ទានុសិទ្ធិ ដោយបំពានច្បាប់នឹងក្លាយជាមូលដ្ឋាន នៃការអនុវត្តវិធានការវិន័យម៉ឺងម៉ាត់ និងតឹងរ៉ឹងរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម»។
ឆន្ទានុសិទ្ធិ សំដៅដល់អំណាចដែលច្បាប់ប្រគល់ដល់ចៅក្រមឲ្យរើសយកមធ្យោបាយណាមួយ តាមការវាយតម្លៃរបស់ខ្លួនមកដោះស្រាយបញ្ហាណាមួយ។ នេះបើផ្អែកតាមគេហទំព័រ khsearch។
ជាការល្អសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធិភាព ការណែនាំអំពីការប្រើប្រាស់អំពីឆន្ទានុសិទ្ធិ គឺត្រូវចេញសេចក្តីណែនាំជាច្រើនទំព័រមួយលម្អិតសម្រាប់ចែកជូនតុលាការគ្រប់ជាន់ថ្នាក់ និងពលរដ្ឋទាំអស់បានស្វែងយល់ពីព្រំដែននៃឆន្ទានុសិទ្ធិ ហេតុផលនៃការប្រើឆន្ទានុសិទ្ធិ និងមាត្រាណាខ្លះដែលនាំឱ្យចៅក្រមអាចប្រើឆន្ទានុសិទ្ធិ។
សម្រាប់ស្មារតីច្បាប់ ឆន្ទានុសិទ្ធិ ត្រូវតែមានជាពិសេសរឿងរដ្ឋប្បវេណីដែលផ្សារភ្ជាប់មនុស្សនឹងមនុស្ស ហើយក៏មនុស្សនឹងទំនាក់ទំនងសង្គមយ៉ាងខ្លាំង រហូតអាចយកទៅផ្សារភ្ជាប់ជាមួយវិវាទផ្សេងទៀតចរិកលក្ខណៈថ្មីបន្លែកដែលច្បាប់ពុំទាន់កំណត់។ តែសម្រាប់ ឆន្ទានុសិទ្ធិ នៅក្នុងរឿងព្រហ្មទណ្ឌ គឺពិសេស ព្រោះព្រហ្មទណ្ឌមានគោលការណ៍បកស្រាយតឹងរឹង។
គួរបញ្ជាក់ថានៅក្នុងសន្និបាតយុត្តិធម៌ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ដល់១៤ ខែមីនា ឆ្នាំ២០២៥ គឺមានការពិភាក្សា និងដាក់ចេញគោលការណ៍បន្ថែមទៀតពាក់ព័ន្ធកិច្ចតុលាការ និងយុត្តិធម៌ ដូចជា (ទី១)-ការកំណត់ការប្រាក់ និងការប្រាក់យឺតយ៉ាវ, (ទី២)-ការទទួលស្គាល់សន្តតិជន និងការបែងចែកមត៌ក, (ទី៣)-ការប្រើប្រាស់សិទ្ធិអំណាច និងឆន្ទានុសិទ្ធិរបស់តុលាការ, (ទី៤)-ការអនុវត្តសំណើជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ និងបត្យាប័ន, (ទី៥)-កិច្ចការរដ្ឋបាលតុលាការ និងកិច្ចការហិរញ្ញវត្ថុក្នុងវិស័យយុត្តិធម៌ និង (ទី៦)-ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និង ការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការ ត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
មួយវិញទៀតក៏មានសេចក្តីណែនាំរួមស្តីពីការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកាំបាំងមុខ ណែនាំដល់តុលាការអនុវត្តដោយការជូនដំណឹងពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខផ្អែមតាមក្រមនីតិវិធីព្រហ្មទណ្ឌ និងការជូនដំណឹងតាមបណ្តាញសង្គមផ្លូវការរបស់តុលាការ។
សេចក្តីណែនាំរួម បញ្ជាក់ពីការជូនដំណឹងតាមបណ្តាញសង្គមថាថា «ដើម្បីអនុវត្តយន្តការនៃការជូនដំណឹងនេះ សាលាដំបូងរាជធានី ខេត្ត និងសាលាឧទ្ធរណ៍ ត្រូវបង្កើតឱ្យមានបណ្តាញសង្គមផ្លូវការរបស់ខ្លួនរួមមាន ផេកហ្វេសបុក (Facebook Page) តេឡេក្រាម (Telegram) និង យូលអេប (CoolApp) ឱ្យបានឆាប់រហ័ស ហើយត្រូវជូនដំណឹងអំពីបណ្តាញសង្គមផ្លូវការមកក្រសួងយុត្តិធម៌ និងតុលាការកំពូល ព្រមទាំងផ្សព្វផ្សាយដល់សាធារណជនឱ្យបានជ្រាប»។ ចំពោះការកំណត់ឱ្យបង្កើតបណ្តាញសង្គមផ្លូវការនេះ ពុំមានកំណត់ពេលវេលាជាក់លាក់ក្នុងការអនុវត្ត និងទម្រង់ដែលជាបណ្តាញសង្គមផ្លូវការរបស់តុលាការនីមួយៗនៅឡើយ បើផ្អែកតាមសេចក្តីណែនាំរួម។
នៅក្នុងពេលសន្និបាតយុត្តិធម៌ខាង ឃើញថាក្រសួយយុត្តិធម៌ បានផ្សព្វផ្សាយជាសាធារណៈនូវព្រឹត្តិបត្រចំនួន ពីរ លេខ គឺព្រឹត្តបត្រ ច្បាប់និងយុត្តិធម៌ លេខ១ និង ព្រឹត្តបត្រ ច្បាប់និងយុត្តិធម៌ លេខ២ ជាសញ្ញាមួយល្អដែលផ្តល់ធនធានឯកសារបន្ថែមចូលទៅក្នុងវិស័យយុត្តិធម៌។ ពេលមើលលម្អិតនៅក្នុងព្រឹត្តិបត្រ គឺច្រើនសរសេរទស្សនយល់ឃើញរបស់បុគ្គលនៅក្នុងវិស័យតុលាការ និងយុត្តិធម៌ អំពីមេរៀនច្បាប់ និងការអនុវត្តយុទ្ធនាការរបស់ក្រសួងយុត្តិធម៌។ បើយកមើលទៅលើព្រឹត្តិបត្ររបស់ស្ថាប័នផ្សេង គឺច្រើនរៀបរាប់អំពីសកម្មភាពការងារក្នុងសប្តាហ៍នីមួយៗ និងប្រចាំខែនីមួយៗ ដោយមានលម្អិត និងចេញជាប្រចាំខែ។
ជាចុងក្រោយពាក់ព័ន្ធវិធានការវិន័យរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម គឺកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ មានការប្រកាសពីការដាក់វិន័យលើ ចៅក្រម ព្រះរាជអាជ្ញា ចំនួន ២៣ករណី ឱ្យអនុវត្តទណ្ឌកម្មវិន័យតាមមាត្រា ៥៥ ច្បាប់លក្ខន្តកៈចៅក្រម ព្រះរាជអាជ្ញា។