![]() |
រូបថតដោយ ហេង រិទ្ធ ៖ លោកស្រី ជូសាណា វាម៉ា អង្គុយកណ្តាល កំពុងបកស្រាយនៅធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ |
នៅក្នុងកម្មវិធីផ្សព្វផ្សាយជំពូកស្តីពីកម្ពុជានៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ លោកស្រី ជូសាណា វាម៉ា (Jyotsana Varma) នាយកប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី លើកឡើងថា ការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់កម្ពុជាកើនឡើង ៦,១% សម្រាប់ឆ្នាំ២០២៥ និង៦,២% សម្រាប់ឆ្នាំ ២០២៦។
លោកស្រី ជូសាណា វាម៉ា បន្តថាការព្យាករខាងលើនេះ ធ្វើឡើងមុនការប្រកាសរបបពន្ធគយថ្មី (៤៩%) របស់រដ្ឋបាលសហរដ្ឋអាមេរិក ហើយមូលដ្ឋានសម្រាប់ព្យាករយកត្រឹមខែមីនា ឆ្នាំ ២០២៥ ប៉ុណ្ណោះ។
លោក ឌួង ពូលឡង់ (Poullang Doung) មន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនៃធនាគារអភិវឌ្ឍន៍អាស៊ីធនាគារអភិវឌ្ឍន៍ អាស៊ី លើកឡើងពីមូលដ្ឋានសម្រាប់ព្យាករសេដ្ឋកិច្ចរបស់កម្ពុជា ដោយសារវិស័យសំណង់ងើបតិច តែមិនច្រើនឡើយ ហើយវិស័យនីមួយៗដូចជា កាត់ដេរ កម្មន្តសាល ទេសចរណ៍ គឺមានការកលើឡើងបន្តិច។
លោក ឌួង ពូលឡង់ បញ្ជាក់អំពីបញ្ហាសំខាន់មួយគឺ ការនាំចូលវត្ថុធាតុដើមសម្រាប់គាំទ្រវិស័យកាត់ដេរ ដែល ពុំអាចផលិតវត្ថុធាតុដើម។
សម្រាប់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាខាងលើនេះ អាចពុំត្រឹមត្រូវដោយសារ គោលនយោបាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក, អស្ថិរភាពនៃវិស័យអចលនទ្រព្យរបស់សាធារណរដ្ឋប្រជាមានិតចិន, និងភាពតានតឹងនៃភូមិសាស្ត្រនយោបាយដែលប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់។
ជុំវិញព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាខាង បើពិនិត្យទៅលើស្ថានភាពពលរដ្ឋមួយចំនួននៅតាមមូលដ្ឋានបង្ហាញពីការរកចំណូលបានតិច និងមានការចំណាយច្រើន។
គួរបញ្ជាក់ថាធនាគារអភិវឌ្ឍន៍អាស៊ី មានកិច្ចសហប្រតិបត្តិការច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបង្ហាញពីលក្ខណៈល្អម្យ៉ាងសម្រាប់ការព្យាការសេដ្ឋកិច្ចកម្ពុជាត្រឹមព្រំដែនទិន្នន័យខាងលើ។